សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ប្រចាំ កម្ពុជា បើកកិច្ចប្រជុំ ពិភាក្សាឆ្នាំ២០២១បន្តទិសដៅឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ជា កែវចិន្តា តំណាង ដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន!!

ដោយ :Klameastvonline.com

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី ២៥ខែកុម្ភ:ឆ្នាំ២០២២ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាន នាយកដ្ឋាននីតិកម្ម ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ខៀវកាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និង ឯកឧត្ដម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាគណៈអធិបតី និងសាកសួរសុខទុក្ខ បងប្អូនអ្នកសារព័ត៌មាន និងផ្តល់អនុសាសន៍ ផ្តល់យោបល់ ទាក់ទិន ទៅនិងច្បាប់ នៃរបបអ្នកសារព័ត៌មាន នៅឆ្នាំ១៩៩៥ នៅក្នុងនោះ ឯកឧត្តម ជា កែវចិន្តា បានពន្យល់ ពាក់ព័ន្ធទៅ មូលដ្ឋានគ្រឹះ ក្នុងការធ្វើព័ត៌មាន ប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ សុជីវធម៌ ឯកឧត្តមក៏បានកើនរំលឹក ដល់បងប្អូន អ្នកសារព័ត៌មាន ដែលបានចុះបញ្ជី នៅក្រសួង ព័ត៌មាន និង ក្រសួង ពាណិជ្ជកម្ម ដែលមានសុពលភាព និងត្រូវបានការពារ ដោយច្បាប់ ចំពោះ បងប្អូន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក៏ត្រូវបានការពារ សិទ្ធិបញ្ញានៃកេតនាម ជៀសវាង មានគេក្លែងបន្លំ ឈ្មោះ គេហទំព័រ ដែលបានចុះបញ្ជី ទាំងនោះ យកទៅប្រើប្រាស់ នៅប្រការណាមួយធ្វើអោយមានការប៉ះពាល់ ដល់កម្មសិទ្ធិ បុគ្គល 

លោក សុខ សុវណ្ណ អគ្គលេខាធិការរងនៃសហព័ន្ធ ប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ានប្រចាំកម្ពុជា បានបើកកិច្ចប្រជុំ វិសាមញ្ញឆ្នាំ២០២១ និងបន្តទិសដៅឆ្នាំ២០២២ និងធ្វើសេចក្តី រាយការណ៍ ជូនគណៈអធិបតី ពីការវិវត្តន៍ របស់សហព័ន្ធ ប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ាន ប្រចាំកម្ពុជា សូមបញ្ជាក់ផងដែលថា សហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយអាស៊ាន ប្រចាំកម្ពុជា ដែលហៅកាត់ថា (យូ អេម អេ UMA)បានចាប់កំណើតនៅឆ្នាំ២០១០ បន្ទាប់ពី ក្នុងអំឡុង ប្រទេសកម្ពុជា មានបញ្ហា រវាងប្រទេសថៃនៃក្រវាត់ព្រំដែន កម្ពុជាថៃ ក្នុងពេលនោះ លោកសុខ សុវណ្ណ បានដឹកនាំក្រុមអ្នកសារព័ត៌មាន នៅក្នុងស្រុក បានសហការណ៍ ជាមួយអ្នកសារព័ត៌មាន នៅប្រទេសថៃ ក្នុងគោលបំណង ជួបគ្នាពិភាក្សា ចងសម្ព័ន្ធនិមិត្ត រវាងអ្នកសារព័ត៌មាន ដើម្បីធ្វើព័ត៌មាន សន្តិភាព រវាងប្រទេសជិតខាងទាំងពីរ គឺកម្ពុជានិងថៃ នៅក្នុងនោះ មានការពិគ្រោះយោបល់ របស់ ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ផងដែល 

មកដល់បច្ចុប្បន្ននេះ សហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ាន ប្រចាំកម្ពុជា មានលោក បាស៉ិត សែន រុងរឿង ជាអគ្គលេខាធិការ ប្រចាំប្រទេសថៃ លោកសុខ សុវណ្ណជាអគ្គលេខាធិការរងប្រចាំ កម្ពុជា និង ប្រទេស ឡាវ ព្រមទាំងប្រទេសភូមិមា ផងដែល 

ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្តែផ្តាំសួរសុខទុក្ខ ដល់បងប្អូន អ្នកសារព័ត៌មាន និងសូមគាំទ្រទាំងស្រុង ចំពោះព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ឯកឧត្ដម បានបន្ថែមទៀតថា អ្នកសារព័ត៌មានគឺជាដៃគូរដោយមិនអាចខ្វះបាន ក្នុងការរិះគន់ដើម្បីស្ថាបនា សង្គម

លោក កង អារុណ សមាជិកគណៈកម្មាធិការ នាយក សហព័ន្ធប្រព័ន្ធ ផ្សាព្វផ្សាយអាស៊ាន ប្រចាំ កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ប្រាស៉ីត សែនរុងរឿង អគ្គលេខាធិការ នៃសហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ាន ប្រចាំកម្ពុជា បានឡើងសារលិខិត អបអរសារទរ សូមរំលឹកផងដែលថា សហព័ន្ធ ប្រព័ន្ធ ផ្សព្វផ្សាយអាស៊ាន ត្រូវបាន សម្តេច តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ជាផ្លូវការ និងសម្តេច បានទទួលពាន សន្តិភាពនិងអភិវឌ្ឍន៍ នាអំឡុងឆ្នាំ២០១៦ អរគុណសន្តិភាព

ក្រុមការងារអ្នកសារព័ត៌មាន ជាង៦០អង្គភាព សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ វត្តមាន របស់គណៈអធិបតី នៃក្រសួង ព្រមទាំង សូមថ្លែងអំណរគុណ សារជាថ្មី ម្តងទៀត ចំពោះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលរងខេត្ត បន្ទាយមានជ័យ និងសូមជូនពរ ដល់គណៈអធិបតី ទាំងអស់ សូមជូនតែសុខភាពល្អ ដើម្បីបន្តក្នុងការដឹកនាំ នាវា សន្តិភាព អរគុណ សន្តិភាព។




No comments