សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២១ លើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ក្នុងពីធីបិទសន្និបាតត្រួតពិនិត្យលទ្ធ ផលការងារឆ្នាំ ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ ។
សន្និបាតនេះ បានប្រព្រឹត្តទៅអស់រយៈ ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកុម្ភ:ឆ្នាំ ២០២២ ធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងដាក់ទិសដៅការងារបន្តរបស់ខ្លួន ក៏ដូចជាការចែករំលែកព័ត៌ មាន បទពិសោធន៍ការងារ និងសមិទ្ធផលការងារសម្រេចបានកន្លងទៅ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើក ឡើងថា ឆ្នាំ២០២១ កន្លងទៅនេះ ទោះបីជាប់ដៃរវល់ក្នុងការចូលរួមអនុវត្តនូវវិធាន ការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ យ៉ាងណាក្តី ក៏កងកម្លាំងនគរបាលជាតិ អាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចនានាគ្រប់ថ្នាក់ បានខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានយ៉ាងល្អប្រសើរ ធ្វើឱ្យបទល្មើសជាទូទៅមានការថយចុះ ធៀបនឹងឆ្នាំ២០២០ ហើយលទ្ធ ផលនៃការបង្ក្រាបបទល្មើស ក៏មានអត្រាខ្ពស់រហូតដល់ ៩៣% នៃបទល្មើសដែលកើតឡើង។
ផ្អែកលើសមិទ្ធផលការងារដែលសម្រេចបានខាងលើនេះ សម្តេចក្រឡាហោមបានជំរុញលើកទឹកចិត្តដល់កងកម្លាំង និងនគរ បាលជាតិ អាជ្ញាធរ និងកងកម្លាំងមាន សមត្ថកិច្ចនានា បន្តខិតខំសហការរួមគ្នាសម្រេចឱ្យបានស្នាដៃ និងសមិទ្ធផលថ្មីៗជាបន្ថែមទៀតក្នុងឆ្នាំ២០២២ នេះ។ ក្នុងនោះ សម្តេចបានផ្តល់នូវអនុសាសន៍លើការងារ ជាអាទិភាព និងវិធានការ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជា
បន្តរួមគ្នារក្សាការពារសុខសន្តិភាព ស្ថេភាពនយោបាយ និងសន្តិសុខជាតិឱ្យកាន់តែរឹង មាំ សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជសុវត្ថិភាពព្រះមហា ក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ជាតិ, បង្កើនការការពារគោលដៅនយោ បាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរ ណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការជាមួយអាជ្ញាធរ កង កម្លាំងមានសមត្ថកិច្ចនានារក្សាការពារឱ្យបានល្អនូវសុវត្ថិភាពសម្រាប់កិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានាក្នុងពេលដែលកម្ពុជាទទួល ធ្វើជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំ២០២២ នេះ និងការពារសុវត្ថិភាពដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូបរទេសនានា និងកិច្ចប្រជុំអន្តរជាតិនានា ដែលរៀបចំធ្វើឡើងនៅព្រះរាជាណា ចក្រកម្ពុជា។
អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់នូវការគាំទ្រ និងសហ ការជាមួយ គ.ជ.ប ដើម្បីចាត់ចងអនុវត្តកិច្ចការនានាស្របតាមច្បាប់តម្រូវ និងធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិ ភាព និងមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្ម ភាពអុចអាលបំផុស បំផុលញុះញង់ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរនៅក្នុងសង្គម ។ ត្រូវកងកម្លាំងនគរបាលជាតិ ត្រូវបន្តសហ ការជាមួយកងយោធពលខេមរភូមិន្ទ បង្កើនការគ្រប់គ្រងព្រំដែន ដើម្បីថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ, បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាម តំបន់ព្រំដែន, បង្ការទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវបទ ល្មើសឆ្លងកាត់ព្រំដែន គ្រប់ប្រភេទ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិត ខាង ដើម្បីគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន និងបន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋ កិច្ច សង្គម និងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន៕
No comments