សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

លោកស្រី ប៉ាង ដានី អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម

ដោយ :Klameastvonline.com

 កំពង់ចាម : ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅជូនដល់ស្ត្រីមានផ្ទៃពោះ ចំនួន០៩នាក់ មកពី៤ភូមិ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើផ្នែក ការគាំពារសុខភាពស្ត្រីជាមាតា ទារក និងកុមារ ទាំងឡាយ ដោយបានចាត់ឱ្យក្រុមការងារ ចុះផ្ទាល់ សួរសុខទុក្ខ និងអប់រំសុខភាពជាប្រចាំ។

លោកស្រី ប៉ាង ដានី បានលើកឡើងថា ក្នុងឱកាសទិវាជាតិសុខភាព មាតា ទារកនិងកុមារ ២១ កុម្ភៈ ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវ ដោយជំរុញឱ្យស្រ្តីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពឱ្យ បានទៀង ទាត់និងទទួលយកថ្នាំបង្ការជំងឺតេតាណូសនិងថ្នាំបង្ការជំងឺកូវីដ-19 ពិសេសការស្ម័គ្រ ចិត្តធ្វើតេស្តឈាម រកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ ការចម្លងមេរោគពីម្ដាយ ទៅកូន។ ត្រូវយកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង ១១មុខ តាមពេលកំណត់ និងត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីកើតភ្លាម រហូតដល់ទារកមានអាយុ ៦ខែ ទើបត្រូវផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិជា មួយការបំបៅទឹកដោះ រហូតដល់កុមារ មានអាយុយ៉ាងតិច ២ឆ្នាំ។

លោកស្រី ប៉ាង ដានី បានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាមាតា និងប្រជា ពលរដ្ឋទាំងអស់ ត្រូវយកចិតទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល ៣ការពារ ៣កុំ និងចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ និងទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីអាយុជីវិតរបស់អ្នក គ្រុមគ្រួសារ សហគមន៏របស់យើង។

សូមបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនដល់ស្រ្តីមានផ្ទៃពោះទាំង ០៩នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី ១កេស ឃីត ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ១កំប៉ុង ជែលលាងដៃ១ដប សាប៊ូ៤ដុំ ម្សៅលាបខ្លួនទារក ១ដប សាប៊ូដុសខ្លួនទារក ១ដប ខោទឹកនោមទារក ១យួរ ម៉ាសចំនួន១០បន្ទះ និងថវិកា ៥ម៉ឺនរៀល និងបានអញ្ជើញ ចុះសួរសុខទុក្ខស្រ្តី ទើបនឹងសម្រាលកូនខ្វះខាតជីវភាព១នាក់ នៅភូមិត្រកួន ឃុំព្រម និងបាន ផ្តល់ជែលលាងដៃ ២កេស ស្មើនឹង ៣២ដប ជូនមណ្ឌលសុខភាពឃុំអំពិលផងដែរ៕

ដោយ ឆាយ ម៉ុត

No comments