សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សូមលោក មានសំណាង អធិការស្រុកអង្គស្នួលមេត្តាយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបទីតាំងបើកលេងល្បែងសុីសងក្នុងឃុំពើកផង!!!

ដោយ :Klameastvonline.com

ស្រុកអង្គស្នួល៖ផ្សាយ​ចេញ​ថ្ងៃ​ទី​១៧.០៧.២០២២ ទីតាំងបើកល្បែងល្បែងស៊ីសង​ខុសច្បាប់​តាម​{ទូរ​ទស្សន៍​អនឡាញ}មួយកន្លែងជាច្រើនប្រភេទស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងអង្គស្នួលហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាប។

ពលរដ្ឋលើកឡើងថាល្បែងស៊ីសងពេញនិយមជល់មាន់តាមអនឡាញនេះរីកដូចផ្សិតក្នុងស្រុកអង្គស្នួលខេត្តកណ្តាលហេតុអ្វីបានជាអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកមិនយកចិត្តទុកដាក់បង្ក្រាបនៅតែបណ្តែតបណ្តោយបើកលេងយ៉ាងអាណាធិបតេយ្យមិនមានវិធានការណាទប់ស្កាត់និងបង្ក្រាបឡើយ។

ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក មេប៉ុស្តិ៍ឃុំពើកហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាងមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។។

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក មាន សំណាង អធិការស្រុកអង្គស្នួល និងយកចិត្តទុកដាក់ដឹកកម្លាំងក្រោមឱវាទរបស់ខ្លួនដើម្បីចុះបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខាងលើនេះផងជៀសវាងការរិះគន់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថាលោកអធិការបើកដៃអោយម្ចាស់ទីតាំងទាំងនោះទើបម្ចាស់ទីតាំងទាំងនោះអាចដំណើរការបានដោយរលូន។។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំឯកឧត្តមស្នងការខេត្តកណ្តាលសូមជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកអង្គស្នួលនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖077414199



No comments