សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរមានចល័ត២ ទីតាំងក្នុងក្រុងបានលុងរបស់លោក ពិន តន ហៅតា តន សូម្បីសមត្ថកិច្ចមានអំណាចពាក់ពន្ធ័មូលដ្ឋានមិនហា៊នបង្ក្រាបដែរព្រោះអាចលោកពិនតនផ្តាច់ឆ្នាំងបាយ!!!

ដោយ :Klameastvonline.com

ខេត្តរតនគិរី៖ចេញផ្សាយថ្ងៃទី២១.០៧.២០២២ ប្រភពពីប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នមានបុគ្គលម្នាក់ឈ្មោះ ពិន តន ហៅតាតន ដែលមានខ្នងបង្អែករឹងមាំ កំពុងបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង២កន្លែង ហើយដំណើរការយ៉ាងរលូន។ 

ប្រជាពលរដ្ឋនិយាយតៗគ្នាបានឲ្យដឹងថា ទីតាំង{ទី១}បើកលេងនៅចំណុចចម្ការស្វាយចន្ទី ក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង រីឯទីតាំង{ទី២}លេងនៅចំណុចចម្ការកៅស៊ូតំបន់ភ្នំយោល អូរត្រាវ ក្រុងបានលុង ខេត្តរតនគិរី។ ទីតាំងល្បែងបញ្ជល់មាន់ និងវង់អាប៉ោង របស់បុគ្គលឈ្មោះ ពិន តន មាន២កន្លែងសំរាប់ធ្វើការចល័តដើម្បីបំភាន់ភ្នែកមហាជន។សម្បូរទៅដោយភ្ញៀវដែលមានលុយចូលទៅលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ព្រោះមេល្បែងស៊ីសងហ៊ានធានាសុវត្ថិភាពចំពោះអតិថិជនរបស់ខ្លួនបានទៀតផង។

ចំណែកលោក ហួត បូរី អធិការក្រុងបានលុងមិនគួរណាបណ្តែតបណ្តោយអោយទីតាំងល្បែងសុីសងមួយកន្លែងនេះធ្វើភ្យុះធ្វើភ្លៀងបើកបានដោយសេរីហាក់បីដូចមិនយកចិត្តទុកទាល់តែសោះក្នុងចុះបង្ក្រាបរឺក៏ជាឆ្នាំបាយមិនអាចខ្វះបានទើបមិនបង្ក្រាបខ្លាចបែកឆ្នាំងបាយ។

តាមការលើកឡើងពីប្រជាពលរដ្ឋ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេនោះគឺបុគ្គលឈ្មោះ​ ពិន តន និងបក្ខពួកមិនអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូនបានទេ។ក្រុមអ្នកញៀនល្បែងទាំងនោះភ្នាល់គ្នាសុីសាច់ហូតឈាមគ្នាក្នុងមាន់១គូៗមានដាក់ដើមថាន់ចាប់ពី២០០០ដុល្លាដល់៥០០០ដុល្លារ ឬច្រើនជាងនេះក្នុង១គូរ ចំណែកល្បែងអាប៉ោងវិញចាក់ទឹកលុយម្តងស្មើម៉ូតូ១គ្រឿង ទើបធ្វើឲ្យបុគ្គលឈ្មោះ ពិន តន និងបក្ខពួកប្រមូលលុយពីក្រុមអ្នកញៀនល្បែងបានមិនតិចឡើយដើម្បីសំរាប់ចាយវាយរត់ការជាថ្នូលដើម្បីការបើកលេងបានដោយរលូនដោយមិនទាន់មានមន្ត្រីណាម្នាក់ចេញមុខបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានស្នើសុំលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះស្រាវជ្រាវរកមុខម្ចាស់ទីតាំងបើកល្បែងសុីសងលោក ពិន តន ហៅតា តន ផងព្រោះបុគ្គលម្នាក់នេះកំពុងបង្កើតបទល្មើសក្នុងមូលមកអនុវត្តច្បាប់។ប្រជាពលរដ្ឋសង្ឃឹមលោកអភិបាលខេត្តនិងលោកស្នងការខេត្តរតនៈគីរីនិងចុះអនុវត្តច្បាប់បានជាក់ជាមិនខានដើម្បីគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។

ការិយាល័យនិពន្ធ៖077414199





No comments