សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ទីតាំង{ចាក់បាល់និងបៀរការ៉ាត}និងល្បែងផ្សេងៗដុះស្លែរមួយកន្លែងនៅផ្លូវលេខ៤៦៦ក្នុងសង្កាត់បឹងត្របែកបែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានគ្មានវិធានការចុះបង្ក្រាប!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី២៥.០៧.២០២២ ប្រជាពរដ្ឋជាច្រើនកំពុងរិះគន់ថាខណ្ឌចំការមនសម្បូរទៅដោយល្បែងសុីសងជាក់ស្តែងទីតាំងបើកណេតនិង{ចាក់បាល់បៀរការ៉ាត}មួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយជាកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌចំការមនមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អំពើចោរកម្មផ្សេងៗកើតចេញពីល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់។

ជុំវិញល្បែងស៊ីសងបង្កអាហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើតើលោក យិន សាន អធិការខណ្ឌចំការមន តើគួរយកចិត្តទុកដាក់ក្នុងការបង្ក្រាបដែររឺទេ??រឺនៅបណ្តោយអោយមានការបើកលេងល្បែងសុីសងបន្តទៀតដោយមិនខ្វះពីសុខទុកនិងសុវត្តិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលយប់។រឺក៏ប្រហែលជាឆ្នាំបាយនិងមានការឃុបឃិតបើកភ្លើងខៀវគ្នាជាប្រពន្ធ័ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក ថេង សុថល អភិបាលខណ្ឌចំការមនគួរតែភ្ញាក់ពីដំណេក ចាត់មន្ត្រីជំនាញវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើផងដើម្បីរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ!!!

ក្រុមការងាអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់មោ៉ងធ្វើការ។។

ការិយាល័យនិពន្ធ៖077414199សូមអគុណ







No comments