សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដែលមានម្ចាស់ឈ្មោះ វ៉ុន និងឈ្មោះ នឿរ កំពុងតែធ្វើព្យុះភ្លៀងក្នុងស្រុកស្ទឹងត្រង់បែកជាអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកស្ទឹងត្រង់គ្មានវិធានការបង្រ្កាបទៅវិញ!!!

ដោយ :Klameastvonline.com

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃ១៦.០៧.២០២២ ទីតាំងសង្វៀនជល់មាន់និងបៀអាប៉ោងដុះស្លែរ បើកពេញទំហឹងនៅចំណុចក្រោយដើមពោធិ៍ទី២ ភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់តើលោកអធិការស្រុកនិងលោកស្នងការខេត្តកំពង់ចាមមានសមត្ថភាពបង្ក្រាបដែរឬទេ???

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានណាចេញមុខទប់ស្កាត់និងបង្ក្រាបឡើយ។

ពលរដ្ឋបន្តថា៖ទីតាំងល្បែងសុីសងមួយកន្លែងនោះដោយមានមេល្បែងស៊ីសងមានឈ្មោះ{ វ៉ុននិងនឿរ }ជាជើងខ្លាំងប្រចាំស្រុកស្ទឹងមាន{៥ទីតាំង}ដើម្បីធ្វើការចល័តនិងបំភាន់ភ្នែកបងប្អូនប្រជាពលរដ្ឋ អាចបើកល្បែងស៊ីសងខុសច្បាប់ចល័តបានគ្រប់ទិសទីតាមអំពើចិត្ត ប្រហែលចេះមន្តអាគម សន្តំចិត្ត ទើបមន្ត្រី ពាក់ព័ន្ធ ងងុយដេកអស់។

ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យថា ទុន ណេតអភិបាលស្រុកស្ទឹងត្រង់ និងលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ប្រហែលជាត្រូវថ្នាំសន្តំរបស់បុគ្គល ឈ្មោះ វ៉ុននិងនឿរ ហើយមើលទៅបានជា លោក វ៉ុននិងនឿរ មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។

ប្រភពដដែលបានឲ្យដឹងទៀតថាសង្វៀនបញ្ជល់មាន់ វង់អាប៉ោង ក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ វ៉ុននិងនឿរ មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ 

លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមតើមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែលឬទេទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងខាងលើដុះស្លែ!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន??គួរគប្បីចាប់មន្ត្រីជំនាញចុះបង្ក្រាបផង។ដើម្បីភូមិឃុំមានសុវត្ថិភាព;;

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ។

ការិយាល័យនិពន្ធ៖077414199





No comments