សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ល្បែងស៊ីសងជល់មាន់តាមអនឡាញរីកដូចផ្សិតក្នុងស្រុកចំការលើមើលទៅលោក ប៉ែន ទៀងចំរើន ហាក់បីដូចជាមិនយកចិត្តទុកបន្តិចក្នុងការចុះបង្ក្រាប!!!!

ដោយ :Klameastvonline.com

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី៣១.០៧.២០២២ ទីតាំងបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងតែពេញនិយមមួយកន្លែងស្ថិតនៅក្នុងភូមិ​ថ្នល់បែកខាងជើង ឃុំ​ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងតែបើកដំណើរភ្នាល់លុយគ្នាស្រែកហូរកញ្ច្រៀវយ៉ាងសកម្មបែកជាលោកមេប៉ុស្តិ៍ស្វាយទាបដឹងលោកអធិការស្រុកចំការលើគ្មានវិជ្ជាណាចាស់ចុះបង្ក្រាប!!!

ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំងខណៈពេលអវត្តមានល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងស្រុកចំការលើបែរជាលោកអធិការស្រុកហាក់បីដូចជាគ្មានចំណាត់ការណាទប់ស្កាត់និងបង្ក្រាបឡើយពោល៖មិនយកចិត្តទុកដាក់ក្នុងការបង្កាប់បន្តិចសោះឬក៏លោកអធិការទុកអភិរក្ស។

ពលរដ្ឋក្នុងមូលដ្ឋានកំពុងសម្ដែងការព្រួយបារម្ភនិងលើកឡើងថា៖លោក ប៉ែន ទៀងចំរើន អធិការ​ស្រុកចំការលើ ហាក់បីដូចជាបណ្ដែតបណ្ដោយឲ្យល្បែងស៊ីសងទាំងនោះរីកដុះដាលក្នុងមូលដ្ឋានរបស់ខ្លួនទៅវិញឬក៏សម្ងំទទួលតំណែងពីម្ចាស់ទីតាំងល្បែងទាំងនោះរួចហើយទើបដេកបិទភ្នែកធ្វើមើលមិនឃើញទៅវិញ។ពលរដ្ឋរិះគន់ថាគួរតែបញ្ចេញសកម្មភាពរបស់ខ្លួនដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះផងកុំនៅតែសំងំស្ងៀម ជៀសវាងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកអធិការស្រុកទទួលបានសំណែនរឺមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។

ចំណែកល្បែងសុីសង់ខាងលើពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនសង្ឃឹមថា៖លោក ឯម​កុសល ស្នងការខេត្តកំពង់ចាម​ គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ការិយាល័យនិពន្ធ៖077414199



No comments