ល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញដ៏កក្រើកមេឃកក្រើកដី ស្ថិតនៅស្រុកស្ទឹងត្រង់.!!
ខេត្តកំពង់ចាម៖ផ្សាយចេញថ្ងៃទទី១៤.០៧.២០២២ បើតាមសេចក្តីរាយការណ៍ក្រុមការងារ(រស្មីក្រុងតាខ្មៅ) ដឹងថាទីតាំងបើកល្បែងល្បែងស៊ីសងខុសច្បាប់តាម{ទូរទស្សន៍អនឡាញ}មួយកន្លែងកំពុងបើកដំណើរការល្បែងស៊ីសង{ជល់មាន់និងល្បែង}ផ្សេងៗជាច្រើនប្រភេទបង្កប់ក្នុងរោងកាហ្វេមួយកន្លែងមានឈ្មោះថា [ហាងកាហ្វេ អ៊ឹង ម៉េងអាងតាមបណ្តោយ ផ្លូវPR222ស្ថិតនៅក្នុងភូមិរបេង.ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក មេប៉ុស្តិ៍ឃុំមេសរជ្រៃហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។
ចំណែកឯលោក.ឯម វន្ឍនា.អធិការស្រុកស្ទឹងត្រង់ ដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចនេះសោះដែលចេញដោយក្រសួងមហាផ្ទៃឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានវិធានការណាចុះបង្ក្រាបទាល់តែសោះ{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការស្រុកមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំលោក ឯមកុសល.ស្នងការខេត្តខេត្តកំពង់ចាមមេតាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកស្ទឹងត្រង់និងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។
ដោយលោកម៉ាន់មី តាខ្មៅ០៩!!
No comments