សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

តើឈ្មោះ ពិន តន ហៅ {តាតន}ជានណាទើបសមត្ថកិច្ចស្រុកបរកែវ ខេត្តរតនគិរីមិនហា៊នចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់និងបៀអាប៉ោងគ្រប់ប្រភេទដុះស្លែរ!!

ដោយ :Klameastvonline.com

ខេត្តរតនគីរី ៖ចេញផ្សាយថ្ងៃ១៤.០៧.២០២២ ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ហេតុអ្វីទីតាំងសង្វៀនជល់មាន់និងបៀអាប៉ោងគ្រប់ប្រភេទដុះស្លែរ បើកពេញទំហឹងនៅក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។

ហើយបើតាមការឲ្យដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះដោយមានមេល្បែងស៊ីសងមានឈ្មោះ ពិន តន ហៅ តាតន, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលចេះមន្តអាគម សន្តំចិត្ត ទើបមន្ត្រី ពាក់ព័ន្ធ ងងុយដេកអស់។

ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យថា លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរកែវ ប្រហែលជាត្រូវថ្នាំសន្តំរបស់លោក ពិន តន ហើយមើលទៅបានជា លោក ពិន តន មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។

ប្រភពដដែលបានឲ្យដឹងទៀតថាសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ 

លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែលឬទេទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងខាងលើដុះស្លែ!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន??គួរគប្បីចាប់មន្ត្រីជំនាញចុះបង្ក្រាបផង។ដើម្បីភូមិឃុំមានសុវត្ថិភាព;;

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ។

ការិយាល័យនិពន្ធ៖ 077414199




No comments