សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ប្រជាពលរដ្ឋស្នើសុំឱ្យលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង សូមមេត្តាជួយចុះបង្ក្រាបទីតាំងបើកលេងល្បែងមួយកន្លែងនេះផងកំពុងបង្ករហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!

ដោយ :Klameastvonline.com

ស្រុកស្អាង៖ចេញផ្សាយថ្ងៃទី០៥.០៨.២០២២ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ បានរាយការណ៍មកអង្គភាពសារព័ត៌មាន {ខ្លាមាស វីធីអនឡាញ}អោយដឹងថាមានទីតាំងប្រមូលផ្តុំល្បែងស៊ីសងគ្រប់ប្រភេទតាមប្រពន្ធ័អនឡាញបង្កប់ក្នុងតារាងបាល់ទះស្ថិតក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្តាល កំពុងតែលួចលាក់ប្រមូលផ្តុំមនុស្សមកលេងយ៉ាងគគ្រឹកគគ្រេង។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពសារព័ត៌មាន{ខ្លាមាស វីធីអនឡាញ}បានចុះទៅដល់គោលដៅទីតាំងល្បែងស៊ីសងខាងលើមានពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយព័ត៌មានអោយជ្រាបដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកស្អាងដើម្បីមានវិធានការចុះទប់ស្កាត់បង្ក្រាបផង។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់សារព័ត៌មានថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះបើកដំណើជារៀងរាល់ថ្ងៃតែម្តងចាប់ពីពេលព្រឹករហូតដល់យប់ព្រលប់តែមិនទាន់មានអាជ្ញាធរពាក់ពន្ធ័ក្នុងភូមិ/ឃុំ/រឺស្រុកចុះបង្ក្រាបនៅឡើយទេ។

ប្រភពដដែលបន្តទៀតថា ដោយសារតែល្បែងស៊ីសងនេះឯង ទើបធ្វើឱ្យមានការឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ ជារឿយ{ពោលគឺ}សូម្បីតែប្រាក់ខែក៏មិនបានផ្ញើទៅផ្ទះ ព្រោះចាញ់អស់។

ប្រជាពលរដ្ឋស្នើសុំឱ្យលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង សូមមេត្តាជួយចាត់មន្ត្រីជំនាញស្រុកចុះ ទប់ស្កាត់និងបង្ក្រាបផងព្រោះថាល្បែងជាដើមចមនៃការបង្កើតបទល្មើសក្នុងមូលដ្ឋាន{ពោល}៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម។

ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកស្អាង គួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់!!

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

ការិយាល័យនិពន្ធ៖077414199



No comments