សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

តើលោក តាន់ គារិទ្ធ អធិការស្រុកភ្នំក្រវាញមានចំណាត់យ៉ាងណាចំពោះទីតាំងបើកល្បែងជល់មាន់អនឡាញបង្កប់ក្នុងតារ៉ាងបាល់ទះក្នុងភូមិស្បូវរីក ឃុំលាចកំពុងធ្វើព្យុះធ្វើភ្លៀងបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!!

ដោយ :Klameastvonline.com

ខេត្តពោធិ៍សាត់៖ផ្សាយ​ចេញ​ថ្ងៃ​ទទី០៨.០៨.២០២២ ពលរដ្ឋកំពុងត្អូញត្អែលថាទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នារាបលានកំពុងពេញនិយមបង្កប់ក្នុងតារាងបាល់ទះមួយកន្លែងស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ តើអាជ្ញាធរពាក់ព័ន្ធស្រុកភ្នំក្រវាញ មានវិធានការបង្រ្កាបដែរឬទេឬក៏បណ្ដែតបណ្ដោយអោយបើកលេងល្បែងស៊ីសងដោយអាណាធិបតេយ្យឬគិតថាគឺជាល្បែងប្រជាប្រិយរបស់ប្រជាពលរដ្ឋកម្សាន្ត។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងតែរិះគន់ថាល្បែងសុីសងជល់មាន់ពេញនិយមភ្នាល់លុយគ្នារីកដូចផ្សិតក្នុងស្រុកភ្នំក្រវាញបែរជាលោកអធិការស្រុកហាក់បីដូចជាមើលរំលងទៅវិញឬគិតថាល្បែងនេះគឺជាល្បែងកំពុងតែពេញនិយមរបស់ប្រជាពលរដ្ឋដែលមិនអាចបង្ក្រាបបាន។

ប្រជាពលរដ្ឋបន្តថាលោក តាន់ គារិទ្ធ អធិការស្រុកភ្នំក្រវាញហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបទីតាំងល្បែងសុីសងនៅក្នុងដែនរបស់ខ្លួនកំពុងតែរីកដូចផ្សិតកំពុងតែបង្កអាហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានភាពក្តៅក្រហាយដោយសារតែមានការឈ្លោះទាស់ទែងក្នុងគ្រួសារអ្នកខ្លះយកម៉ូតូទៅបញ្ចាំដើម្បីសងសំណាងក្នុងការលេងល្បែងស៊ីសងតែអកុសលត្រូវចាញ់អស់ពេលមកដល់ផ្ទះវិញបានវ៉ៃប្រពន្ធនិងកូនបង្កើតជាអំពើហិង្សាក្នុងគ្រួសារ។ឬក៏លោកអធិការស្រុកទុកឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរងទុក្ខវេទនាដោយសារតែល្បែងគួរតែមានវិធានការចុះបង្ក្រាបផងដើម្បីជៀសវាងប្រជាពលរដ្ឋនិងបងប្អូនក្នុងមូលដ្ឋានដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកភ្នំក្រវាញមានការឃុបឃិតបើកភ្លើងជាប្រព័ន្ធដើម្បីទទួលលាភសក្ការៈនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋស្នើសុំលោក ស ថេង ស្នងការខេត្តពោធិ៍សាត់ ជួយចាត់មន្ត្រីជំនាញនៃស្នងការចុះស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះផងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជាលួច-ឆក់-ប្លន់-និងអំពើហិង្សាក្នុងគ្រួសារជាដើមហើយដើម្បីភូមិឃុំមានសុវត្ថិភាពដោយមានប្រសិទ្ធភាពខ្ពស់។

ការិយាល័យនិពន្ធ៖077414199


No comments