សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ដូចការសង្ស័យរបស់ប្រជាពលរដ្ឋពិតប្រាកដមែនទីតាំងបើកល្បែងសុីសង ជល់មាន់តាមអនឡាញក្នុងស្រុកចំការលើសមត្ថកិច្ចបានចុះធ្វើកិច្ចសន្យាបានតែមួយចំអិនកំពឹសបើកដំណើរការវិញយ៉ាងរលូន!!!

ដោយ :Klameastvonline.com

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី០៨.០៨.២០២២ ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកចំការលើកំពុងសម្តែងការហួសចិត្តទៅលើសមត្ថកិច្ចស្រុកចំការលើកំពុងតែលេងឆាកល្ខោនបំប៉នភ្នែកមហាជនក៏បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងតែពេញនិយមមួយកន្លែងស្ថិតនៅក្នុងភូមិ​ថ្នល់បែកខាងជើង ឃុំ​ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានបើកដំណើរការវិញហើយក្រោយពីសមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះធ្វើសន្យាមួយចំអិនកំពឹសពេលនេះកំពុងតែបើកដំណើរភ្នាល់លុយគ្នាស្រែកហូរកញ្ច្រៀវឬការចុះកិច្ចសន្យាគ្មានប្រសិទ្ធភាពឬជាឆាកល្ខោនដើម្បីបំភ័ន្តភ្នែកមហាជនកុំឲ្យមានសង្ស័យបន្ត។

ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋានស្រុកចំការលើបានលើកឡើងនិយាយតៗគ្នាថាទីតាំងបើកលេងល្បែងមួយកន្លែងនេះបិទមិនបានយូរទេនិងបើកដំណើរវិញឆាប់ៗនេះមិនខានព្រោះពួកគាត់ដឹងច្បាស់ថាកន្លែងនេះនឹងបើកដំណើរការវិញហើយពួកគាត់បានទស្សន៍ទាយជើងលេខទុកាជាមុនហើយ។

ជុំវិញពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋក្នុងមូលដ្ឋានសម្តែងការហួសចិត្តជាខ្លាំង៖ចំពោះលោក ប៉ែន ទៀងចំរើន អធិការ​ស្រុកចំការលើ ថាល្បែងស៊ីសងបង្ក្រាបបានតែមួយចំអិនកំពឹងទីតាំងមួយកន្លែងនេះបើកដំណើរការវិញដោយរលូនតើលោក ប៉ែន ទៀងចំរើនអធិការស្រុកចំការលើបានដឹងដែរឬទេ??ឬក៏ដឹងហើយទើបទីតាំងមួយនេះបើកដំណើរការបាន!!!អ្វីសំខាន់ប្រជាពលរដ្ឋបានលើកឡើងបន្តថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចំការលើគួរតែយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបល្បែងស៊ីសងបន្តទៀតកុំព្រោះតែលាភសក្ការៈបន្តិចបន្តួចធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្តៅក្រហាយនិងមានជម្លោះឈ្លោះទាស់ទែងក្នុងគ្រួសារដោយសារតែល្បែង។ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោកអធិការស្រុកមិនបានទទួលបានសំណែនរឺមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការះទើបទីតាំងមួយកន្លែងនេះបើកដំណើរការវិញបានដោយរលូន។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមបន្តថា៖លោក ឯម​ កុសល ស្នងការខេត្តកំពង់ចាម​ គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអរគុណ

ការិយាល័យនិពន្ធ៖077414199



No comments