សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ពលរដ្ឋស្នើសុំ៖លោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ ជួយចាប់មន្ត្រីជំនាញចុះពិនិត្យទីតាំងបើកដំណើរល្បែងអនឡាញគ្រប់ប្រភេទនិងធ្វើការទប់ស្កាត់បង្ក្រាបផង!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០២.១២.២០២២ ចាប់ផ្តើមបើកដំណើរការហើយទីតាំងល្បែងសុីសងតាមអនឡាញគ្រប់ប្រភេទមួយកន្លែងបង្កប់ក្នុងផ្ទះល្វែងស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។

ប្រភពច្បាស់ការបានប្រាប់អង្គភាពសារព័ត៌មាន{ ខ្លាមាស ធីវីអនឡាញ} ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ីសង់ប្រភេទកាស៊ីណូមួយកន្លែងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោយពីទទួលព័ត៌មានអង្គភាពយើងបានចុះទៅដល់ទីតាំងសង្ស័យមានបើកលេងល្បែងដើរចូលទៅត្រូវបានសន្តិសុខពីរនាក់យាមទ្វារដ៏តឹងរឹងបានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យចូលជាដាច់ខាតហើយប្រាប់ថាទីតាំងមួយកន្លែងបើកដំណើរបាន៤ទៅ៥ថ្ងៃហើយ ហើយសន្តិសុខទាំងពីរនាក់បានប្រាប់អ្នកសារព័ត៌មានយើងឲ្យទំនាក់ទំនងទៅ{លោករតនា}ជាអ្នកកាន់កាប់ទីតាំងល្បែងសុីសងកន្លែងនេះ។ក្រោយមកអង្គភាពយើងឃើញថាមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពខាងក្រៅដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានវិធានការចុះបង្ក្រាបផង។

ល្បែងស៊ីសងកំពុងតែដំណើរការក្នុងខណ្ឌពោធិ៍សែនជ័យតើលោក ម៉ន វុទ្ធី អធិការខណ្ឌមានមានចំណាត់ការបង្ក្រាបដែលឬទេក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យពិតល្បែងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងខុសច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើងថា៖លោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ តើមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលរឺទេឬក៏ទុកនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយខុសច្បាប់??ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដីពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផងកំពុងតែលួចលាក់បើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរពាក់ព័ទ្ធក្នុងមូលដ្ឋាន ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖077414199/0886655959



No comments