សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សំណង់ផ្ទះដ៏រឹងមាំកំពុងសង់រំលោភច្រាំងទន្លេរស្ថិតក្នុងភូមិព្រែកតាព្រីងសង្កាត់សិត្បូរបែជាអាជ្ញាធរក្រុងតាខ្មៅរក្សាភាពស្ងៀមស្ងាត់!!!

ដោយ :Klameastvonline.com

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី១១.១២.២០២២ ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងមូលដ្ឋានថាមានសំណង់សាងសង់ផ្ទះបានបុកគ្រឹះដ៏រឹងមាំកំពុងសង់រំលោភយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិស្របច្បាប់មួយកន្លែងស្ថិតជាប់មាត់ទន្លេរបាសាក់ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជាក់ស្តែងក្រុមការងាអង្គភាព បានចុះដល់ទីតាំងឃើញជាក់ស្តែង មានការសង់ផ្ទះបុកគ្រឹះ ដ៏រឹងមាំបាន៧០ភាគរយហើយ កំពុងសង់រំលោភយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិរបស់ខ្លួន ពុំទាន់ឃើញអាជ្ញាធរ ពាក់ពន្ធ័ក្នុងក្រុងតាខ្មៅនិងអាជ្ញាធរខេត្តកណ្តាល ណាម្នាក់ចុះមកពិនិត្យនៅឡើយទេ រឺក៏ត្រូវដងត្រូវផ្លែគ្នារួចទៅហើយទើបម្ចាស់ផ្ទះមួយនេះអាចដំណើរការសំណង់ដ៏រឹងមាំរបស់ខ្លួនបានដោយរលូន។

បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ មេត្តា បានប្រាប់អង្គភាពសារព័ត៌មានយើងឱ្យដឹងថាលោកបានសាងសង់សំណង់ដ៏រឹងមាំរបស់លោកបានរយៈពេល ៣ ឆ្នាំមកហើយដោយមានការដឹងលឺពីលោកចៅសង្កាត់សិត្បូរនិងលោក នូសុវណ្ណា មៅជាអភិបាលក្រុង និងខេត្តកណ្តាលទើបលោកសាងសង់បាន។លោកបញ្ជាក់អះអាងថាដីរបស់លោកប្លង់កម្មសិទ្ធិត្រឹមត្រូវ!!!

ជុំវិញពាក់ព័ន្ធនឹងការសាងសង់ផ្ទះដ៏រឹងមាំមួយកន្លែងក្នុងភូមិព្រែកតាព្រីងជាប់ច្រាំងទន្លេបាសាក់ ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងសង្ស័យថាគ្មានច្បាប់អនុញ្ញាតិ្ត រឺប្រហែលមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានសិត្បូរនិងអាជ្ញាធរក្រុងតាខ្មៅនោះទេ ម្ចាស់សំណង់សាងសង់ផ្ទះមួយកន្លែងនេះមិនអាចសង់ផ្ទះរបស់ខ្លួនបានរហូតទៅដល់ 70% នោះទេ។

បើតាមការបញ្ជាក់ពីលោក សែត វណ្ណនី ចៅសង្កាត់សិត្បូរបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងថា៖លោកបានសួរនាំទៅលោកមេភូមិព្រែកតាព្រីងលោកមេភូមិប្រាប់លោកថាដីមានប្លង់របស់គេត្រឹមត្រូវគេសាងសង់លើដីដែលមានប្លង់។

អ្វីគួរអោយចំឡែកនោះមហាជនកំពុងងើយឆ្ងល់ថាសំណង់មួយកន្លែងសង់លូយចូលទន្លេរទៅហើយហេតុអ្វីរដ្ឋបាលក្រុងខេត្តកណ្ដាលចេញប្លង់ឲ្យម្ចាស់សំណង់នៅច្រាំងទន្លេទៅវិញបើចង់ជ្រាបព័ត៌មានច្បាស់។សូមឱ្យមន្ត្រីពាក់ព័ន្ធជំនាញភូមិបាលចុះពិនិត្យជាក់ស្ដែងជៀសវាងមានការសង្ស័យនិងភាន់ច្រឡំបន្ត!!!

លោក ឃឹម សំភារ ទើបកាន់ដំណែងជាអភិបាលក្រុងតាខ្មៅលោកបានបញ្ជាក់លោកមិនបានដឹងរឿងទេព្រោះលោកទើបមកកាន់តំណែងជាអភិបាល។លោកអភិបាលក្រុងបន្តថាលោកនឹងឲ្យជំនាញភូមិបាលចុះពិនិត្យទីតាំងមួយកន្លែងហ្នឹង។

សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្រុងតាខ្មៅក៏ដូចជាអាជ្ញាធរខេត្តកណ្ដាលនិងចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងសំណង់កំពុងសាងសង់ផ្ទះដ៏រឹងមាំមួយកន្លែងពិនិត្យជាក់ស្តែងរកកាពិតបានជាក់ជាមិនខាន!!!

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0886655959/077414199






No comments