សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ថ្ងៃទី២៥ មករា ឆ្នាំ២០២៣ គឺជាថ្ងៃយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games ) ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំរយៈពេល៦៤ឆ្នាំ រហូតបានទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣នេះ។

ដោយ :Klameastvonline.com

 


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បាន លើក ឡើងថា ១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឱ្យ សព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីឱ្យ កម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ។

ការប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី២៣ ដែលត្រូវចាត់ទុកថា គឺជា ព្រឹត្តិការណ៍ដ៏ធំក្នុង នាម កម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងទទួលបានការយាងប្រទានព្រះភ្លើង ពីព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញពីខេត្តសៀមរាប ដោយមានវត្តមាន កីឡាករ កីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា រាប់ពាន់នាក់ មកពីបណ្តាប្រទេសនានាចូលរួមផងដែរ៕

No comments