សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ដកតំណែងប្រធានមន្ទីរផែនការខេត្តរតនគិរីចោល ក្រោយបែកក្លិនស្អុយ!

ដោយ :Klameastvonline.com

 


ភ្នំពេញ៖ នៅទីបំផុត, លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីដែលត្រូវបានមន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងផែនការចេញប្រកាសដកចេញពីប្រធានមន្ទីរផែនការខេត្តរតនគិរីហើយ។ នេះបើយោងតាមប្រកាសដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃនេះ។

នៅក្នុងប្រកាសបានសម្រេច៖
ប្រការ១៖ ផ្ទេរក្របខ័ណ្ឌឯកឧត្តម ខេង វុទ្ធី ទីប្រឹក្សាក្រសួងផែនការ និងជាប្រធានមន្ទីរផែនការខេត្តរតនគិរី ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងផែនការ ដោយចាត់ឱ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ប្រជាជន និងការអភិវឌ្ឍ។
ប្រការ២៖ ប្រាក់បៀវត្ស និងរាល់ផលប្រយោជន៍របស់សាម៉ីខ្លួនត្រូវបន្តបើកនៅអង្គភាពថ្មី បន្ទាប់ពីបានកាត់ផ្តាច់ ចេញពីអង្គភាពចាស់។
ប្រការ៣៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពដែលមានការពាក់ពន្ធ័ និងឯកឧត្តម ខេង វុទ្ធី មានភារកិច្ចអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
គួររំលឹកថា ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីជើងក្រោមដាក់ពាក្យបណ្តឹងទៅសម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលមានខ្លឹមសារថា៖
*លោកមិនឱ្យ មន្ត្រី ចូល ធ្វើការ ដោយ សន្យា រក្សា ក្របខ័ណ្ឌជូន ចំណែកប្រាក់ខែ គាត់ជាអ្នកយក។
*លោកបានបង្កកប្រាក់ខែជាច្រើនណាស់តែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ
*ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួនដប់ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។
*ការងារលទ្ធកម្ម៖សម្ភារៈប្រើប្រាស់ ទឹកប្រាក់ជិត២០លាន ពេលដេញថ្លៃយកតែលុយ មិនដែលមានរបស់ប្រើប្រាស់ សូម្បីក្រដាស់មួយដុំ, ការងារដេញថ្លៃម៉ូតូ នៅពេលបានម៉ូតូហើយ ចែកឲ្យមន្ត្រីយកមួយគ្រឿងយកលុយ៣០០ដុល្លារ ថែមទាំងថ្លៃស្លាកលេខ៥០ដុល្លារទៀត, ការងារជួសជុលអាគារ ធ្វើអាគារឲ្យមន្ត្រីធ្វើការ ប៉ុន្តែមន្ត្រីមិនហ៊ានមកធ្វើទេពីព្រោះអាគារគ្មានគ្រឹះហើយតឡើងលើ, ការងារជួសជុលរថយន្ត ពុំដែលជួសជុលទេ យកតែលុយហើយតម្លៃជួសជុលស្ទើតែទិញឡានថ្មីមួយទៅហើយក្នុងមួយឆ្នាំៗ, ការងារបោះពុម្ពក៏អត់ដែរយកតែលុយ, ទិញសម្ភារៈកង់ឡានកង់ម៉ូតូក៏អត់ដែលទិញដែរយកតែលុយ,ការងារជួសជុលកំព្យូទ័រនិងព្រីនធ័រក៏យកតែលុយដែរមិនដែលជួសជុលឡើយរកតែកុំព្យូទ័រប្រើស្ទើតែគ្មាន។
*ការរុះរើអាគារចាស់ដោយប្រមូលយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង យកទៅធ្វើផ្ទះឲ្យកម្មករនៅចំការ ភូមិកាម៉ែន ឃុំឯកភាព ស្រុកអូរជុំ។
*ចងការប្រាក់ឲ្យមន្ទីរ តើមានឯកសារទេ យកទៅធ្វើអ្វី អ្នកណាដឹងឮខ្លះ ការប្រាក់ចំនួនប៉ុន្មានដែរឬជាគំនិតរបស់ខ្លួនដើម្បីកេងបន្លំយកលុយពីមន្ទីរដោយស្របច្បាប់ មួយវិញទៀតរាល់ពេលដែលមានរឿងតែងតែបង្ខំមន្ត្រីឲ្យផ្ដិតមេដៃគាំទ្រខ្លួនទាំងដែលខ្លួនធ្វើខុស បើអ្នកណាមិនផ្ដោតទេអ្នកនោះប្រឹងនឹងខ្លួន ហើយប្រធានរូបនេះនឹងមានវិធានការភ្លាម។
*រឿងលោកប្រមូលលុយជប់លៀងឆ្នាំ២០១៧ ហើយមិនបង្វិលលុយឲ្យមន្ត្រីវិញ។ *ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ *ការចាយលុយមិនទៅតាមចង្កោមសកម្មភាព៕



No comments