ទីតាំងល្បែងស៊ីសងតាមអនឡាញខុសច្បាប់មួយកន្លែងដ៏ធំ កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងក្នុង ស្រុកកងមាស ខេត្តកំពង់ចាមខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!!!
ខេត្តកំពង់ចាម៖ ស្ថិតនៅភូមិព្រែកលីវ ឃុំរការ ស្រុកកងមាស ខេត្តកំពង់ចាម ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលីវក្នុងផ្ទះលក់ការហ្វេមួយកន្លែងយីហោពន្លក់ ស្រីហួច កំពុងតែបង្កបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមអនឡាញបានយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃ២៣ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ទីតាំងខាងលើនេះបាន បើកដំណើរការទទួល ដែលជាអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យដោយមិនគោរពនៅគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំនុច និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦២ ស.ស.រ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។
ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការអោយមានចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដ៏លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជួយពិនិត្យមើល និងចាត់មន្រ្តីជំនាញចុះបង្ក្រាបផង៕
អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕
No comments