សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍កំពុងបើករីកដូចផ្សិតក្នុងស្រីសន្ធរពលរដ្ឋសង្ស័យថាមានការបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធក្នុងស្រុកទើបទីតាំងបើកដំណើរការបាន!!!

ដោយ :Klameastvonline.com

ខេត្តកំពង់ចាម៖ផ្សាយចេញថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធកញ្ចក់ទូរទស្សន៍កំពុងពេញនិយមក្នុងស្រុកស្រីសន្ធរពិតជាដូចជាពាក្យពលរដ្ឋមូលដ្ឋានលើកឡើងពិតប្រាកដមែនខណៈដែលលោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរ អសមត្ថិភាពក្នុងការដឹកនាំកម្លាំងចុះបង្ក្រាប។

ដោយមានទីតាំង៣កន្លែងកំពុងបើកដំណើរការយ៉ាងសកម្មក្នុងច្រកក្លោងទ្វារវត្តប្រាសាទវដ្តីក្នុងផ្សារព្រែកដំបូក ស្ថិតក្នុងភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែបើកដំណើរការទីតាំងរបស់ខ្លួនយ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរដូចពាក្យចាស់ពោលថា៖ខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃមិនហ៊ានធ្វើ។

កន្លងមកទីតាំង៣កន្លែងនេះធ្លាប់ធ្វើកិច្ចសន្យាជាហូរហែរ បែរជានៅបើកដំណើរការបានដោយសេរីឬក៏កិច្ចសន្យាជាថ្នូរនិងដោះដូរមិនបង្ក្រាបបន្តឬទុកចិញ្ចឹមគ្រាន់ជាឆ្នាំងបាយទុកសម្រាប់ពេលឃ្លាន។

ក្រោយពីអង្គភាពសារព័ត៌មាន{ខ្លាមាស ធីវីអនឡាញ}សហការជាមួយក្រុមការងារជាច្រើននាក់ចុះដល់ទីតាំងឃើញជាក់ស្ដែងមានការបើកលេងល្បែងស៊ីសងដូចពលរដ្ឋរាយការណ៍ជូនពិតប្រាកដមែន។

ក៏បានខលរាយការណ៍ជូនលោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរ មានទីតាំងជាច្រើនកន្លែងកំពុងបើកលេងល្បែងស៊ីសងតើលោកអធិការជ្រាបឬនៅ មួយសន្ទុះក្រោយមកក៏មានប្រព័ន្ធតេលេក្រាមឈ្មោះ SAMBO 
តេមកសួរនាំហើយប្រាប់ថាលោកខលមកនេះលោកអធិការឲ្យខលមកសួរ។

ប្រព័ន្ធតេលេក្រាមឈ្មោះ SAMBO បន្តថាទីតាំងបើកលេងល្បែងស៊ីសង់ជល់មាន់នៅក្បែរវត្តមួយកន្លែងនិងខាងស្ដាំដៃជិតតារាងបាល់ទះមួយកន្លែងជារបស់ខ្លួនមានតែពីរកន្លែងទេ។ចំណុចឯទីតាំងមួយកន្លែងទៀតក្បែរវីងវេរលុយមិនមែនជារបស់ខ្លួនទេ តើមានបញ្ហាអី?

ដោយទាំងនេះហើយទើបធ្វើអោយមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានរីកដូចផ្សិតទើបធ្វើឲ្យនៅក្នុងមូលដ្ឋានបង្កើតភាពអសកម្មជារឿយៗដោយសារតែល្បែងស៊ីសងកំពុងរីកដូចផ្សិតនៅក្នុងមូលដ្ឋាន។

ពលរដ្ឋលើកឡើងថា៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមគួរតែយកចិត្តទុកខ្ពស់ក្នុងចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទមិនគួរបណ្តែរបណ្តោយអោយមានល្បែងសុីសងរីកដូចផ្សិតក្នុងដែនរបស់ខ្លួននោះទេគួរតែមានវិធានការក្តៅចំពោះរាល់ល្បែងសុីសងនៅក្នុងមូលដ្ឋានចៀសវាងពលរដ្ឋនិងមហាជនជាច្រើនរិះគន់ថាបើថ្នាក់លើមិនបើកដៃថ្នាក់ក្រោមមិនហ៊ានឲ្យមានល្បែងក្នុងមូលដ្ឋាននោះទេ។

ពលរដ្ឋនៅតែសង្ឃឹមយ៉ាងមុតមាំថា៖លោក ហេង វុទ្ធីស្នងការខេត្តកំពង់ចាមនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជាក់ជាមិនខាន។ក៏ដូចចូលរួមចំណែកក្នុងការបញ្ចៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនបានគ្រប់ពេលវេលាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។




No comments