សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

នាយករដ្ឋមន្ត្រីថ្មី គូសបញ្ជាក់អំពីការធានា ៥ យ៉ាង របស់រាជរដ្ឋាភិបាល ជូនបងប្អូនជនរួម ជាតិ តាមរយៈ ការដឹក នាំ អនុវត្ដន៍កម្មវិធីនយោបាយ ក្នុងនីតិកាលទី៧

ដោយ :Klameastvonline.com

ចេញផ្សាយ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣

ឯកឧត្តម កិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជាបានគូសបញ្ជាក់អំពីការធានា ៥ យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនជនរួម ជាតិ យើងទាំងអស់ តាមរយៈការដឹកនាំអនុវត្តន៍ “កម្មវិធីនយោបាយ” នេះ សម្រាប់ ដំណើរ ទៅ មុខរបស់កម្ពុជា នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។ ការគូសបញ្ជាក់របស់ឯកឧត្តម កិត្ដិ ទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះ ឆ្នោត ជ្រើសតាំងប្រធាន និងអនុប្រធានរដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការ ជំនាញ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្ដចំពោះរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ឯកឧត្តម កិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា៖ «ខ្ញុំ ក៏សូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារិក ជូនបងប្អូនជនរួមជាតិទូទាំង ប្រទេស ថា ខ្ញុំ នឹងប្ដូរផ្ដាច់ ដឹកនាំ ស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្ដន៍ឱ្យបានសម្រេច ជោគ ជ័យនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជន កម្ពុជា ជូនដល់ប្រជាពល រដ្ឋ នៅមុន ការបោះឆ្នោត»។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានថ្លែងថា កម្មវិធីនយោ បាយ របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្ហាញជូនរដ្ឋសភា, និងតាមរយៈរដ្ឋសភា ជូន ដល់ ជនរួមជាតិ និងសាធារណៈមតិទូទៅ នាពេលនេះ ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និង ការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និង ប្រជាជន ក្នុង គ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និងគោលនយោ បាយ លើ គ្រប់ វិស័យរបស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរក អនាគត មួយ ដ៏រុង រឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ។

ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមអនុញ្ញាតយកឱកាស នេះ គូសបញ្ជាក់អំពីការធានា ៥ យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនជនរួម ជាតិ យើង ទាំងអស់ តាមរយៈការដឹកនាំអនុវត្តន៍ “កម្មវិធីនយោបាយ” នេះ សម្រាប់ដំណើរទៅ មុខរបស់ កម្ពុជា នៅក្នុង នីតិកាលទី ៧ នៃរដ្ឋសភា»។

ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានលើកឡើងថា តាមរយៈការដឹកនាំអនុវត្តន៍ កម្មវិធីនយោបាយក្នុងការធានា ៥ យ៉ាង របស់រាជរដ្ឋាភិបាលនេះ រួមមាន ទី១-ការធានា ការ ពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព សម្រាប់ការរស់ នៅ ដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុង ផ្ទៃ ប្រទេស ព្រមទាំងការការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឱ្យបានគង់វង្ស ចីរកាល មិនឱ្យកម្លាំងណាមក បំពាន ឬ បំផ្លាញបានឡើយ ។ ទី២-ការធានាបន្តជំរុញ អភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យដោយផ្តោតអាទិភាពលើ ការកែទម្រង់ អភិ បាល កិច្ច សំដៅពង្រឹងស្ថាប័ន សាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ រួមបញ្ចូលផងដែរនូវ ការ ពង្រឹង គោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុង សង្គម ព្រមទាំងការបង្កើនប្រសិទ្ធ ភាព និងការលើកកម្ពស់គុណភាពរស់វាសាធារណៈ ការ ពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែល មានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់ដល់ កំណើន ខ្ពស់ ប្រកបដោយចីរភាព បរិយាបន្ន និង សមធម៌។ ទន្ទឹមនេះ ការបន្តផ្តល់អាទិភាពខ្ពស់ ទៅលើការវិនិយោគលើ មូល ធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និងវិស័យ សុខាភិបាល ការលើកកម្ពស់ និងការបង្កើនការវិនិយោគ ទាំងការវិនិយោគ សាធា រណៈ ទាំង ការវិនិយោគឯកជន លើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទាំងផ្នែករឹង ទាំង ផ្នែក ទន់, ដើម្បីបង្កើនភាពទាក់ ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់ សេចក្តី ត្រូវការគ្រប់ ផ្នែករបស់ ប្រជាជន ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងការបង្កើតបរិយា កាស អំណោយផលដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និង ធុរកិច្ចថ្មី ឱ្យរីកលូត លាស់ ការលើកកម្ពស់ភាពជាដៃគូ រវាងរដ្ឋ និង វិស័យឯកជន; ការ បង្កើនភាពស៊ីជម្រៅ និងការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាបន្ធ ហិរញ្ញ វត្ថុ រួមបញ្ចូលនូវការ រៀបចំ និងការកែលម្អក្របខណ្ឌ និងយន្តការហិរញ្ញប្បទាន ព្រមទាំង ការធ្វើពិពិធកម្មផលិត ផល និងសេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ និង ការជំរុញធ្វើបរិវត្តកម្មឌីជីថល ទាំងក្នុងសង្គម និងសេដ្ឋកិច្ច ។ល។ ទី៣- ការធានាបន្ត ជំរុញ លើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ ជូនដល់ស្រទាប់យុវជន នូវការអប់រំ និងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយ គុណភាព ព្រមជាមួយ នឹង ឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រីក ផលិត កម្ម និងការរកទីផ្សារ លក់ កសិផល ដោយថ្លៃសមរម្យ ការបន្តដំឡើងប្រាក់ឈ្នួល អប្បបរមា និងប្រាក់អត្ថប្រយោជន៍ ផ្សេង ទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ-និយោជិត ការបន្តដំឡើងបៀវត្សរ៍អប្បបរមា និងប្រាក់ សោធន និវត្តន៍ ជូនមន្ត្រីរាជការសា ធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជននិងអតីតយុទ្ធ ជន គួបផ្សំជាមួយនឹងការរៀបចំ ប្រព័ន្ធ បៀវត្សរ៍ និងប្រព័ន្ធលើកទឹកចិត្តក្នុងវិស័យ សាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងភាព គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យសំដៅ លើកកម្ពស់ ផលិតភាពការងារ សមិទ្ធកម្ម និង ជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើនសេដ្ឋកិច្ច និង លទ្ធភាពនៃថវិកាជាតិ ។ល។ ទី៤-ការធានានូវសុវត្ថិភាព សង្គម និងលំនឹងក្នុងការរស់ នៅ របស់ប្រជាជន ទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត តាម រយៈការអភិវឌ្ឍ និងការពង្រឹង ប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និង របបសន្តិសុខសង្គម ប្រកប ដោយ ប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជន គ្រប់ រូប ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ ពីគ្រោះ អាសន្ន និងវិបត្តិនានា ដោយ មិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមាន ការ យកចិត្តទុកដាក់នោះឡើយ ។ ទី៥-ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាព នៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាម រយៈការប្រើប្រាស់ឱ្យ បានប្រសើរ បំផុតនូវផលលាភប្រជាសាស្ត្រ និង ការពង្រឹងភាពធន់នៃ ប្រជាសាស្ត្ររបស់កម្ពុជា ការ លើក កម្ពស់សមភាពយេនឌ័រ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកប ដោយចីរភាព ការខិតខំ បង្កើនហិរញ្ញប្បទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និង សេដ្ឋកិច្ចបៃតង ការជំរុញ ការ វិនិយោគសាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និងមានការបញ្ចេញ កាបូន ទាប និងការធានាចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួន ជា ស្រេច ដើម្បីឆ្លើយតបទៅនឹង បញ្ហានៃការប្រែប្រួលអាកាសធាតុ៕



No comments