ប្រមុខរាជរដ្ឋាភិបាលប្រកាសយកចិត្តទុកដាក់ភ្លាមៗលើយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ដែលលើកស្ទួយផលិតកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ
ចេញផ្សាយ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣
ភ្នំពេញ ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្រាប់នីតិកាលទី៧នេះ បានផ្តោតការយកចិត្តទុកដាក់លើកម្មវិធីគោលនយោបាយ អាទិភាពមួយចំនួន ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ សម្រាប់យន្តការ សម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផល សំខាន់ៗ ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត។
ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ឯកឧត្តម សូមសន្យានិងធ្វើការប្តេជ្ញាជាឱឡារិក ជូនបងប្អូនជនរួមជាតិទូទាំងប្រទេសថា នឹងប្ដូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ «កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិ បាល ដែលបានដាក់ជូនអង្គរដ្ឋសភានាពេលនេះ ពិសេស ដោយផ្តោតការយកចិត្តទុកដាក់លើកម្មវិធី គោលនយោបាយ ជាអាទិភាពមួយចំនួនដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាម នៅក្នុងឆ្នាំ ២០២៣ នេះ រួមមាន ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ បន្ថែមពីនោះទៀត ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារ ក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។
សំឡេង « ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ »៕
No comments