សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ប្រធានរដ្ឋសភា និងប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី ប្តេជ្ញាខិតខំបំពេញការងារបម្រើពលរដ្ឋ និងសង្គមជាតិ

ដោយ :Klameastvonline.com

ចេញផ្សាយ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣

ប្រធានរដ្ឋសភា និងប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី ប្តេជ្ញាថា នឹងខិតខំបំពេញការងារ ដោយធានាអនុវត្ត ឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅនាំមកនូវសន្តិភាព សន្តិសុខ ឯករាជ្យជាតិ ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោកជំទាវ ឃួន សុដារី ដែលត្រូវបានសមាជិកសមាជិការដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធាន រដ្ឋសភា នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២៣នេះ បានប្រកាសថា នឹងខិតខំបំពេញនូវបេសកកម្មដ៏ឧដុង្គឧត្តម ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដោយសហការឱ្យបានល្អជាមួយស្ថាប័នជាតិ ជាអាទិ៍ ស្ថាប័ន នីតិប្រតិបត្តិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ។

ចំណែក ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តី ទុកចិត្តជានាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាថា នឹងខិតខំការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព សន្តិសុខ សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទី ព្រមទាំងការពារនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឱ្យបានគង់វង្សចីរកាល កុំឱ្យកម្លាំងណាមួយមកបំពាន ឬបំផ្លាញបាននោះ ឡើយ។ បន្តជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជានៅគ្រប់វិស័យ ដោយផ្តោតអាទិភាពលើការកែទម្រង់ អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈដែលមានសមត្ថភាពខ្ពស់ វៃឆ្លាតនិងស្អាតស្អំ រួមបញ្ចូលផង ដែរ នូវការពង្រឹងនីតិរដ្ឋ និងការពង្រឹងយុត្តិធម៌នៅក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និងការលើក កម្ពស់សេវាសាធារណៈ។

ជាមួយគ្នានេះ ក៏មានការពង្រឹងយុត្តិធម៌ក្នុងសង្គម យកចិត្តទុកដាក់ដល់សេដ្ឋកិច្ច ក្រៅប្រព័ន្ធ បង្កើនការវិនិយោគទាំងសាធារណៈ និងឯកជន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការកែលម្អែជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតជំនាញដល់យុវជន ការរកទីផ្សារសម្រាប់វិស័យកសិកម្ម លើកកម្ពស់ផលិតភាពការងារជាដើម៕



No comments