សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រវាងបេតិកភណ្ឌ និងប្រជាពលរដ្ឋគឺយើងជ្រើសយកទាំងពីរ

ដោយ :Klameastvonline.com

សៀមរាប៖ចេញផ្សាយ  ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកជាសំណួរហើយសួរថាបេតិកភណ្ឌពិភពលោកនិងប្រជាពលរដ្ឋតើមួយណាសំខាន់ ដោយសម្ដេចបានគូសបញ្ជាក់ថាត្រូវជ្រើសរើសយកទាំងពីរទាំងការអភិរក្សនិងទាំងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលមិនអាចទុកមួយណាចោលនោះទេ។ ការលើកឡើងរបសសម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្ដមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា បើនិយាយនៅទីនេះកំពុងអភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែងដែលកំពុងអភិវឌ្ឍន៍គឺជានិមិត្តរូបនៃការអភិវឌ្ឍដើម្បីអភិរក្ស។ សម្ដេចធិបតីលើកឡើងថា រាជរដ្ឋាភិបាលរួមគ្នាអភិវឌ្ឍន៍ជាតិជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសម័យបច្ចុប្បន្ន និងទៅអនាគតប៉ុន្តែក៏មិនអាចភ្លេចបានឡើយនូវបុព្វហេតុក្នុងការអភិរក្សនូវកេរដំណែលរបស់ដូនតា។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាចជ្រើសរើសជម្រើសណាមួយហើយបោះចោលជម្រើសណាមួយឡើយ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានគិតទាំងការអភិវឌ្ឍ និងទាំងការអភិរក្សដែលត្រូវដើរទន្ទឹមគ្នាជានិច្ច។ សម្តេចធិបតីបានបន្ដថា បា្រសាទអង្គរគឺជានិមិត្តរូបជាតិយើងដែលក្លាយទៅជាសម្បត្តិវប្បធម៌មនុស្សលោកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយត្រូវបានដកចេញប្រសិនជាយើងមិនអាចធានាបាននូវលក្ខខណ្ឌ។ 

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា៖ «ពិតណាស់យើងមិនអាចជប់ឱ្យចេញនៅក្នុងរយៈពេលមួយឆ្នាំបានទេ។ ក៏ប៉ុន្តែខ្ញុំអាចបញ្ជាក់បានថាប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនៅទីនេះត្រូវតែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលយើងនឹងខិតខំធ្វើឱ្យតំបន់នេះក្លាយទៅជាទីក្រុង រុនតាឯក»៕



No comments