សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

លោកស្រី រស់ លឹមអុី ប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតបាននាំយកអំណោយរបស់សមាគមនិងបងប្អូនសប្បុរសជនចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលមានការខ្វះខាតចំនួន១០គ្រួសារ!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកស្រី រស់ លឹមអុី ប្រធានគណៈកម្មការមូនិធិសមាគមសារព័ត៌មានសុក្រឹតបានពាំនាំអំណោយមូលនិធិមនុស្សធម៌សមាគម និងសប្បុរសជននានាប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ និងអាជីវករចំនួន១០គ្រួសារនៅទីស្នាក់ការសមាគមសារព័ត៌មានសុក្រឹត។

អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករក្នុងមួយគ្រួសារទទួលបាន៖

១.អង្ករមួយការ៉ុង( ១០គីឡូ)
២.ទឹកត្រី           (១យួរ)
៣.ទឹកស៊ីអ៊ីវ      (១យួរ)
៤.មីញាំលេង យីហោ តាញញឹម(១កេស)
៥.នំក្មេងញុាំ             (១កញ្ចប់)
៦.បីចេង          (១កញ្ចប់)

ឆ្លៀតឱកាសនោះដែរលោកស្រី រស់ លឹមអុី ប្រធានគណៈកម្មការមូនិធិសមាគមសារព័ត៌មានសុក្រឹតមានប្រសាសន៍ថាដោយសារតែបងប្អូនសប្បុរសជននានាតែងតែគាំទ្រនៅក្នុងសមាគមសារព័ត៌មានសុក្រឹត និងជួយឧបត្ថម្ភទៅដល់កិច្ចការមូលនិធិមនុស្សធម៌ទើបសមាគមសារព័ត៌មានសុក្រឹតមានអំណោយចូលរួមចំណែកប្រគល់ជូនដល់បងប្អូនចំនួន១០ គ្រួសារផងដែរ។

ក្នុងឱកាសនោះដែរលោកស្រី រស់ លឹមអុី ប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតបានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់សូមចូលរួមថែរក្សាសន្តិភាព 

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ និងអាជីវករចំនួន ១០គ្រួសារមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែងដែលឃើញមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតបានគិតគូរដល់ពួកដែលជាប្រជាពលរដ្ឋ និងអាជីវករមានការខ្វះខាត ហើយមិនដែលបោះបង់ពួកគាត់នៅពេលដែលពួកគាត់មានទុក្ខលំបាកមួយគ្រាណាឡើយ។

ពួកគាត់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក នួន នី ប្រធានសមាគម និងបងប្អូនសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់ពួកគាត់ ក្នុងនាមជាប្រជាពលរដ្ឋ និងអាជីវករទាំងអស់សូមលើកម្រាមដៃ១០សូមបួងសួងវត្ថុស័ក្តសិទ្ធបីបាច់ថែរក្សានៅក្នុងលោកជួយបីបាច់ថែរក្សាលោកប្រធានសមាគម លោកស្រីរស់ លឹមអុី និងសប្បុរសជននានាសូមជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ៕


No comments