វគ្គអប់រំនយោបាយ ការកសាងអត្តចរិកសីលធម៌ប្រពៃរបស់មន្ត្រីគណបក្សក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធាន គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ!!!
ភ្នំពេញ៖ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
ឯកឧត្តម ម៉ប់ សារិន ប្រធាន គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងវគ្គអប់រំនយោបាយក្រោមប្រធានបទ{ការកសាងអត្តចរិកសីលធម៌ប្រពៃរបស់មន្ត្រីគណបក្ស}..
ឯកឧត្តម ម៉ប់ សារិន ប្រធាន គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញមានប្រសាសន៍សំណេះសំណាលថាការងារកសាងមន្ត្រីគណបក្ស គឺជាការងារជាមូលដ្ឋានមួយដែលមានអត្ថន័យកំណត់ ចំពោះជោគជ័យរបស់គណបក្ស ។ មានមន្ត្រីគណបក្សល្អទើបអង្គការចាត់តាំងគណបក្ស រឹងមាំ មានមន្ត្រីគណបក្សល្អទើបប្រជាជនមានជំនឿលើការដឹកនាំរបស់គណបក្ស មានមន្ត្រី គណបក្សល្អទើបធានាឲ្យកម្មវិធីនយោបាយរបស់គណបក្សបានប្រែក្លាយទៅជាការពិត និងរួម ចំណែកធ្វើឲ្យកម្មវិធីនយោបាយរបស់គណបក្សកាន់តែសុក្រឹតឡើង។
ក្នុងបរិបទដែលប្រទេសអនុវត្តនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស គណបក្ស នយោបាយដែលអាចក្លាយជាគណបក្សកាន់អំណាចក្នុងអាណត្តិនីមួយៗបាន លុះត្រាតែ គណបក្សនោះមានការគាំទ្រច្រើនពីសំណាក់ប្រជាជនតាមរយៈការបោះឆ្ពោះដោយសេរី និង យុត្តិធម៌ ។ ការសម្រេចចិត្តរបស់ប្រជាជនក្នុងការជ្រើសរើសគណបក្សណាមួយ គឺអាស្រ័យ លើកត្តាជាច្រើន មានជាអាទិ៍ កម្មវិធីនយោបាយរបស់គណបក្ស មគ្គុទ្ទេសក៍គណបក្ស មន្ត្រី គណបក្ស និងស្នាដៃរបស់គណបក្សដែលសម្រេចបានក្នុងអាណត្តិកន្លងទៅ ក្នុងនោះមន្ត្រី គណបក្សគឺជាកត្តាយ៉ាងសំខាន់មួយនៃជ័យជម្នះ ក្នុងការបោះឆ្នោតសម្រាប់នីតិកាលនីមួយៗ ។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស កាលពីថ្ងៃទី៣០-៣១ ខែមករា ដល់ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០១៥ បានកំណត់យុទ្ធសាស្ត្រ “ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណរបស់សមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត” ។ យុទ្ធសាស្ត្រនេះ ក៏ត្រូវបាន មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សជាបន្តបន្ទាប់មកពង្រឹងថែមទៀតនៅក្នុងការងារកសាង និងពង្រឹងគណបក្ស ។
ឯកឧត្តមមានប្រសាសន៍ថា៖តួនាទីដ៏ថ្លៃថ្លារបស់មន្ត្រីគណបក្សតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបប ប្រល័យពូជសាសន៍រហូតមកដល់ពេលបច្ចុប្បន្ន មន្ត្រីគណបក្សគឺជាកម្លាំងស្នូលក្នុងការអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស ក៏ដូចក្នុង ការងារកសាងគណបក្សក្នុងដំណាក់កាលនីមួយៗ ។ ប្រវត្តិរបស់គណបក្ស គឺជាប្រវត្តិនៃ ចលនាតស៊ូរបស់មន្ត្រីគណបក្ស រួមទាំងយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិច្រើនឥតគណនា ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ហ៊ានលះបង់សាច់ឈាម អាយុជីវិត ដោយឥតរួញរាក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ប្រឆាំងរបបអាណានិគមនិយម (ដែលបាន ដាក់នឹមត្រួតត្រាមកលើប្រទេសកម្ពុជាអស់រយៈពេលជិត១សតវត្ស) ការតស៊ូរំដោះប្រទេសជាតិពីឆ្នាំ ១៩៧០-១៩៧៥- ប្រឆាំងនឹងការឈ្លានពានរបស់បរទេស និងជាពិសេសការផ្តួលរំលំ របប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញ បង្កើតបាន នូវបុព្វបទសម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជារហូតមកដល់ពេល បច្ចុប្បន្ននេះ។
ឯកឧត្តមបន្តប្រសាសន៍ថា៖លក្ខណសម្បត្តិរបស់មន្ត្រីគណបក្សផ្តើមចេញពីគោលបំណង និងឧត្តមគតិរបស់គណបក្ស និងភារកិច្ចនយោបាយរបស់ គណបក្ស ក្នុងដំណាក់កាលបច្ចុប្បន្ន មន្ត្រីគណបក្សត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
១.ជាអ្នកដែលមានគោលជំហរស្មោះត្រង់ចំពោះជាតិ និងគណបក្ស ហ៊ានធ្វើពលិកម្មដោយ ឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម
២.ជាអ្នកដែលឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីចលនាប្រជាជន និងធ្វើការ តស៊ូដើម្បីបុព្វហេតុប្រជាជន ។ កម្មវិធីនយោបាយរបស់គណបក្សជាកម្មវិធីនយោបាយ ដែល បម្រើឲ្យផលប្រយោជន៍របស់ជាតិ និងប្រជាជន ។
៣. ជាអ្នកដែលមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សមន្ត្រីគណបក្សត្រូវតែគោរពការដឹកនាំរបស់គណបក្ស ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ ដូច្នេះ មន្ត្រីគណបក្សត្រូវតែជាអ្នកមានការយល់ដឹងត្រឹមត្រូវអំពីកម្មវិធី នយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណ បក្ស ហើយ ខិតខំអនុវត្តប្រកបដោយការទទួលខុសត្រូវ ។
៤.ជាអ្នកដែលមានសមត្ថភាព និងគុណធម៌ល្អប្រពៃ
មន្ត្រីគណបក្ស នៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក ត្រូវមានសមត្ថភាពក្នុងការបំពេញតួនាទី ភារ- កិច្ចនៅថ្នាក់ និងផ្នែករបស់ខ្លួន ។ ដូច្នេះ មន្ត្រីគណបក្សត្រូវមានចំណេះដឹង និងចំណេះធ្វើ ចេះ ពិចារណា និងឆ្លើយតបចំពោះសំណូមពរការងារ និងហេតុការណ៍ផ្សេងៗបានឆាប់រហ័ស ព្រម ទាំងចេះធ្វើការជាសមូហភាព ។
ឯកឧត្តមមានប្រសាសន៍បន្តទៀតថា៖ភារកិច្ចរបស់មន្ត្រីគណបក្សមន្ត្រីគណបក្សមានភារកិច្ចដូចខាងក្រោម៖ក្តាប់ជាប់ និងប្រតិបត្តិឲ្យបានត្រឹមត្រូវនូវកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ។ ជាមួយគ្នានេះ ក្នុងដំណាក់កាលបច្ចុប្បន្នត្រូវ យល់ដឹងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីដឹកនាំអនុវត្ត ជំរុញអនុវត្ត និងធ្វើ ជាគំរូក្នុងការអនុវត្តនៅថ្នាក់ និងផ្នែករបស់ខ្លួន ។ ត្រូវចូលរួមចំណែកឲ្យបានសកម្មពិតប្រាកដក្នុងដំណើរការកែទម្រង់តាមទិសស្លោក - ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
បម្រើប្រជាជនអស់ពីចិត្តពីថ្លើម គោរពសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន ខិតខំ ឃោសនាអប់រំប្រជាជន ចលនាប្រជាជនឲ្យគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយ និង សេចក្តីសម្រេចនានារបស់គណបក្ស និងចលនាប្រជាជនបោះឆ្នោតជូនគណបក្ស។
គោរពប្រតិបត្តិវិន័យរបស់គណបក្ស និងច្បាប់របស់រដ្ឋ ប្រព្រឹត្តតែអំពើល្អក្នុងជីវភាព រស់នៅ ជីវភាពការងារ និងទំនាក់ទំនងសង្គមផ្សេងៗទៀត ។
ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ប្រឆាំងរាល់បាតុភាពបំបែកបំបាក់សា មគ្គីភាព ប្រកាន់បក្សពួក ដោយឈរលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស។
ឯកឧត្តមមានប្រសាសន៍បន្ថែមបន្តថា៖ធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាមន្ត្រីល្អរបស់គណបក្ស?មន្ត្រីគណបក្សល្អត្រូវពង្រឹងស្មារតីពុះពារអប់រំ កសាងខ្លួនជាប្រចាំការពុះពារអប់រំ កសាងខ្លួន គឺជាការតស៊ូមួយសំដៅជម្រុះចោលនូវភាពអសកម្ម និង ចំណុចខ្សោយផ្សេងៗដែលនៅជាប់នឹងខ្លួន ហើយពង្រីកឥតឈប់ឈរនូវកត្តាសកម្មរបស់ មន្ត្រីម្នាក់ៗ ។ ការងារនេះត្រូវធ្វើជាប្រចាំ ដោយមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រួចសំលៀង ទស្សនៈ និងគោលជំហរនយោបាយរបស់មន្ត្រីគណបក្សឲ្យរឹងមាំនៅគ្រប់កាលៈទេសៈ ។
ត្រូវខិតខំរៀនសូត្រជាប្រចាំមនុស្សម្នាក់ៗ ទោះរៀនសូត្រដល់កម្រិតណាក៏ដោយ ក៏មិនអាចយល់ដឹងគ្រប់បញ្ហា និង គ្រប់ទិដ្ឋភាពនៃសង្គមបានឡើយ ។ ភាពអវិជ្ជាលើផ្នែកណាមួយរមែងនាំឲ្យយើងបរាជ័យក្នុង ផ្នែកនោះ និងជះឥទ្ធិពលដល់ផ្នែកពាក់ព័ន្ធផ្សេងៗទៀត។
មន្ត្រីគណបក្សល្អ៖ត្រូវខិតខំលត់ដំកសាងខ្លួនក្នុងចលនាមហាជនបុព្វហេតុរបស់គណបក្ស គឺប្រជាជន ការលំបាក និងសំណូមពររបស់ប្រជាជនមាន ច្រើនអនេក មានចំណុចដូចគ្នា និងចំណុចខុសគ្នាទៅតាមបុគ្គល និងគ្រួសារនីមួយៗ ភេទ) វ័យ វណ្ណៈ ការបណ្តុះបណ្តាល ជីវភាពរស់នៅតាមភូមិសាស្ត្រ (ខុសគ្នា និងតាមកាលៈទេសៈជាក់ស្តែងនីមួយៗ។
មន្ត្រីគណបក្សល្អ៖ត្រូវចេះស្វ័យត្រួតពិនិត្យ គួបផ្សំនឹងការទទួលយកនូវមតិកែលម្អរបស់សមូហភាពមនុស្សម្នាក់ៗ ទាំងក្នុងជីវភាពរស់នៅ ទាំងក្នុងជីវភាពការងារ តែងតែមានការខុសឆ្គង និងចំណុចខ្វះខាតដោយអត្តនោម័តរបស់ខ្លួនយើងផ្ទាល់ផង និងដោយការជះឥទ្ធិពលពីកត្តា ខាងក្រៅផង ។ ដូច្នេះ មន្ត្រីគណបក្សត្រូវចេះស្វ័យត្រួតពិនិត្យកែលម្អខ្លួន ដើម្បីបង្ការ និងទប់ ស្កាត់កុំឲ្យកំហុសឆ្គង និងចំណុចខ្វះខាតអាចកើតឡើងដដែលៗ ដែលបង្កផលវិបាកដល់ខ្លួន ផ្ទាល់ ក៏ដូចសង្គមជាតិ ។
No comments